




ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន១១០គ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។