ព័ត៌មានជាតិ

ក្រុមការងារតំណាង ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន នាំយកអាវរងារ​ និង​កន្សែងបង់ក​ ចែកជូនចាស់ជរា​ ស្ថិតនៅក្នុងមូលដ្ឋានឃុំមហាខ្ញូង

នៅព្រឹកថ្ងៃអាទិត្យ  ទី១៩​ ខែធ្នូ​ ឆ្នាំ២០២១  ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំមហាខ្ញូង បានចាត់តាំង ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ​ និងក្រុមការងារចុះជួយឃុំមហាខ្ញូង​ នាំយកអាវរងារ​ និង​កន្សែងបង់ក​ ដើម្បីចែកជូនចាស់ជរា​ ចំនួន១០០នាក់​ ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំមហាខ្ញូង​ តាមការអនុសាសន៍រំលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគោរពតាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។

ក្នុងឱកាសនោះផងដែរ​ ក្រុមកាងារចុះជួយឃុំមហាខ្ញូង​ ក៏បាននាំយក​ អាវពេទ្យចំនួ​ន​ ២០អាវ​ ដើម្បីផ្ដល់ជូនមណ្ឌលសុខភាពឃុំមហាខ្ញូង​   និងបាននាំយកសៀវភៅរបស់ក្រសួងព័ត៌មាន​ ស្ដីពី “សកម្មភាពក្រសួងព័ត៌មានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ​កូវីដ១៩”​ និងសៀវភៅកំណាព្យ​ “កម្រងផ្កាហុងដាសេតសង់” ដើម្បីតម្កល់ទុកនៅសាលាឃុំមហាខ្ញូង​ និងមណ្ឌលសុខភាពឃុំមហាខ្ញូង​ ។

psm

Leave a Reply

Your email address will not be published. Required fields are marked *