ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាលទទួលថវិកាពីសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលថវិកាចំនួន ២៥០០ ដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីលោក តូច បូទិត្យា ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោក តូច បូទិត្យា និងបងប្អូនប្រជាពលរដ្ឋ គឺជាការនិយាយការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

psm

Leave a Reply

Your email address will not be published. Required fields are marked *