ព័ត៌មានជាតិ

ពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតចំនួន៤៤៧សព ក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨

ខេត្តកោះកុង៖ ពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតចំនួន៤៤៧សព ក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ និងវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង បានរាយការណ៍ដោយសង្ខេបពីប្រវត្តិនៃទីលានផ្នូរសពយុទ្ធជនដូចតទៅ៖

ទីលាននេះពីដើមឡើយនាឆ្នាំ១៩៧៩ ជាតំបន់ជាយក្រុងពុំមានមនុស្សរស់នៅទេ ហើយត្រូវបានយកសពកម្មាភិបាល យុទ្ធជន ពលី មរណៈ មកញ្ចុះនៅទីនេះ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៨ សពយុទ្ធជនដែលបានបញ្ចុះនៅទីនេះសរុបចំនួន ៤៤៧សព ដែលមានស្រុកកំណើតនៅខេត្តផ្សេងៗគ្នាចំនួន១៨រាជធានី-ខេត្ត៖

១. ខេត្តកោះកុងចំនួន ២៨៧ សព ២. ខេត្តកំពតចំនួន ៤៤ សព

៣. ខេត្តកំពង់ស្ពឺចំនួន ៣៤ សព ៤. ខេត្តកណ្តាលចំនួន ២៥ សព

៥ .ខេត្តតាកែវចំនួន ១៧ សព ៦. ខេត្តព្រះសីហនុចំនួន ០៨ សព

៧. រាជធានីភ្នំពេញចំនួន ០៤ សព ៨. ខេត្តពោធិ៍សាត់ចំនួន ០៤ សព

៩. ខេត្តព្រៃវែងចំនួន ០២ សព ១០. ខេត្តស្វាយរៀងចំនួន ០៧ សព

១១. ខេត្តកំពង់ចាមចំនួន ០៤ សព ១២. ខេត្តកំពង់ឆ្នាំងចំនួន ០៤ សព

១៣. ខេត្តកែបចំនួន ០២ សព ១៤. ខេត្តសៀមរាបចំនួន ០១ សព

១៥. ខេត្តរតនៈគិរីចំនួន ០១ សព ១៦. ខេត្តក្រចេះចំនួន ០១ សព

១៧. ខេត្តបាត់ដំបងចំនួន ០១ សព ១៨. ខេត្តកំពង់ធំចំនួន ០១ សព

ជាក់ស្តែងធាតុរបស់យុទ្ធជនពលីខ្លះត្រូវបានគ្រួសារសាច់ញាតិបានគាស់យកទៅស្រុក ប៉ុន្តែក្រុមគ្រួសារបានស្នើសុំឱ្យរក្សាផ្នូរពួកគាត់ទុកនៅទីនេះដដែល និងសពខ្លះត្រូវបានបញ្ចុះនៅកន្លែងផ្សេង តែក្រុមគ្រួសារសពស្នើសុំឱ្យរក្សាផ្នូរនៅទីនេះទុកជានិមិត្តរូប។

psm

Leave a Reply

Your email address will not be published. Required fields are marked *