ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវាយតម្លៃការងារ ជីក ចាក់ និងឈូសពង្រាបដីទីលានបាញ់គ្រាប់ពិត ភ្នំជុំរីករាយ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ​២០២១នេះ នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ លោកឧត្តមសេនីយ៍​ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវាយតម្លៃការងារ ជីក ចាក់ និងឈូសពង្រាបដីទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត គីម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧត្តមសេនីយ៍​ទោ ស្រី​ ថាវរិទ្ធ អនុប្រធានអង្គភាពលទ្ធកម្ម ក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍​ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយការិយាល័យ​វិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺន​កងរាជអាវុធហត្ថភ្នំជុំរីករាយ និងគណៈប្រតិភូអមដំណើរជាច្រើនទៀតផង។

 

 

psm

Leave a Reply

Your email address will not be published. Required fields are marked *