ខេត្តកណ្តាល ៖ នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទបណ្តោះអាសន្ននូវកាស៊ីណូ និងបិទការដំណើរចេញចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
