ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង និងមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកោះរះលើ នៅស្រុកល្វាឯម។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងកំណត់មុខសញ្ញាស្រាវជ្រាវ ស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឲ្យធ្វើចត្តាឡីស័ក បានត្រឹមត្រូវម៉ត់ចត់ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕

psm

Leave a Reply

Your email address will not be published. Required fields are marked *