ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀតអាជ្ញាធរក្រុង បានយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភអាហារ ៣ពេល និងសម្រួលដល់ការខ្វះខាតមួយចំនួន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌល ចត្តាឡីស័កផងដែរ។

psm

Leave a Reply

Your email address will not be published. Required fields are marked *