ព័ត៌មានជាតិ

ក្រុមការងាររដ្ឋបាលខណ្ឌចំការមន សម្រេចឲ្យផ្អាកទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេជាបណ្តោះអាសន្ន ក្រោយពិនិត្យឃើញបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២១នេះ វេលាម៉ោង​ ១៤:០៥នាទី សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានចុះមកដល់ទីតាំងខាងលើហើយត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ ។

ក្រោយធ្វើការត្រួតពិនិត្យរួច​ ក្រុមការងាររដ្ឋបាលខណ្ឌបានសម្រេចឲ្យផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន៕

psm

Leave a Reply

Your email address will not be published. Required fields are marked *