ព័ត៌មានជាតិ

សប្បុរសជនបន្តជួយឧបត្ថម្ភសំភារៈ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានទទួលអំណោយពីលោក ជូ ស្រេង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

សម្ភារៈដែលបានចូលរួមឧបត្ថម្ភរួមមាន៖ ម៉ាស់ចំនួន ២០កេសធំ ស្មើនិង១០០០ប្រអប់ អាល់កុលចំណុះ៥លីត្រ ចំនួន២០០កាដុង និងសប៊ូដុំចំនួន ១០០ដុំ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោក ជូ ស្រេង ដែលបាននាំយកអំណោយ ជាច្រើន ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម បានបញ្ជាក់ថា អំណោយនេះគឺជាសទ្ធាជ្រះថ្លារបស់លោក ជូ ស្រេង ដែលបានចំណាយថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។ ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់ទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ។

ឯកឧត្តមបន្តថា សម្ភារទាំងអស់នេះ រដ្ឋបាលខេត្ត និងចាត់ចែងឱ្យចំគោលដៅអោយបានឆាប់រហ័សបំផុត ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបាននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា ទង្វើរ និងសកម្មភាពមនុស្សធម៌ នៅពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លាជាមួយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការជួយទំនុកបម្រុងក្នុងគ្រាដ៏លំបាកនេះ ហើយការជួយឧបត្ថម្ភនេះគឺពិតជាមានតម្លៃធំធេងណាស់ ចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលកំពុងតែត្រូវយ៉ាងចាំបាច់បំផុតនូវជំនួយពីសម្បុរសជន ជិតឆ្ងាយនានា។

   

psm

Leave a Reply

Your email address will not be published. Required fields are marked *