ព័ត៌មានជាតិ

សេវាកម្ម អ៊ីនធើណេតកាហ្វេចំនួន៣៦កន្លែង ក្នុងខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរចុះធ្វើកំណត់ហេតុឱ្យបិទ

​រាជធានីភ្នំពេញ​៖​ ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ កាល​ពីល្ងាច ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ នឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យ គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ ចុះធ្វើកំណត់ ហេតុឱ្យបិទទីតាំង សេវាកម្ម អ៉ីនធើណេតកាហ្វេ វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ។

​ជាលទ្ធផល គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ បានចុះផ្សព្វផ្សាយ និងធ្វើកំណត់ហេតុ ឱ្យ​បិទបានចំនួន៣៦ទីតាំង និងកំពុងបន្តធ្វើនៅតាមទីតាំងដែលនៅសេសសល់។

​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា​ ក្នុងករណីម្ចាស់ទីតាំងមិនសហការ នៅបន្តប្រកបអាជីវកម្មដោយរឹងរូសមិនចូលរួមអនុវត្តជាមួយអាជ្ញាធរ នោះអាជ្ញាធរខណ្ឌនឹងចាត់វិធានការច្បាប់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ៕

psm

Leave a Reply

Your email address will not be published. Required fields are marked *