ព័ត៌មានជាតិ

ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ជា សុមេធី និងលោកជំទាវ ចែកជូនដល់ បងប្អូនពលករមកពីប្រទេសថៃនៅមណ្ឌលចត្តាឡីស័ក ហ៊ុន សែន កំពុងលាវ ក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ ក្រុមការងារដែលមានលោក ហ៊ួ គឹមលី ជំនួយការផ្ទាល់របស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវចំនួន ៥១ នាក់។

ក្នុងនោះលោក ទួន សុគន្ថា ប្រធានអចិន្ត្រៃយ៍មណ្ឌលច័ត្តឡីស័ក ហ៊ុន សែន កំពង់លាវ សូមថ្លែងអំណរអរគុណ ដល់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនពលករដែលចំណាកស្រុកធ្វើការនៅឯប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ ដោយមកធ្វើការសម្រាកនៅទីនេះហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមស្រុករបស់គាត់រៀងៗខ្លួនវិញ។

លោក ទួន សុគន្ថា បានបន្តទៀតថា៖ ចាំតាំងពីថ្ងៃទី៧ ខែមីនា រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនពលករដែលវិលត្រឡប់មកពីប្រទេសថៃមកធ្វើចត្តាឡីស័កបន្តនេះ មានចំនួន ១,៥៥៤ នាក់ ស្រី ៥៧០ នាក់  និងនៅតែបន្តទទួលបងប្អូនពលករមកពីប្រទេសថៃជាបន្តបន្ទាប់ទៀត។

ក្នុងនោះលោកក៏លើកឡើង នៅការអំពាវនាវរបស់ឯកឧត្តម  អភិបាលខេត្ត ដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាតតាមរយៈ “៣ការពារ ៣កុំ” ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕

psm

Leave a Reply

Your email address will not be published. Required fields are marked *