ព័ត៌មានជាតិ

ឯកឧត្ដម វ៉ា ថន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មានបណ្ដាញផ្សព្វផ្សាយសង្គម ជូនដល់ក្រុមការងារយុវជនគណបក្សខេត្ត

ខេត្តក្រចេះ ៖ ឯកឧត្ដម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការយករូបភាព និងការសរសេរព័ត៌មាន ជូនដល់ក្រុមជំនួយការផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សខេត្ត ដោយមានសមាសភាពចូលរួមប្រមាណ ៧៦នាក់ នាថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានមានមតិផ្ដាំផ្ញើរដល់ក្រុមការងារ ត្រូវប្រើប្រាស់បណ្ដាញផ្សព្វផ្សាយឲ្យមានប្រយោជន៍ដល់សង្គម រូបភាពល្អៗ អត្ថបទអប់រំ និងធ្វើការវាយបករហ័សចំពោះព័ត៌មានដែលមិនពិត បំពុលសង្គម។

psm

Leave a Reply

Your email address will not be published. Required fields are marked *