ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.៥០០ លានយ៉េន សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត

ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)

ព័ត៌មានជាតិ

ខេត្តកែប បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ​

ខេត្តកែប ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាទ្រីយ៉ាត្លុង

ព័ត៌មានជាតិ

ឯកឧត្តម ហោ ណាំហុង លើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី រាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនីរាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែម

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ ដើម្បីទាក់ទាញការវិនិយោគ

រាជធានីភ្នំពេញ ៖ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការ​ងា​រដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥

ព័ត៌មានជាតិ

កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត តាមរយៈយន្តការកូវ៉ាក់

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៣០ម៉ឺនដូស បន្ថែមទៀត តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន  អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការចុះពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី និងបានប្រសិទ្ធិនាមថា ” អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្នុងវត្តសាលាអណ្តែត

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផលថ្មីក្នុងវិស័យពុទ្ធចក្រ ជាកុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្នុងវត្តសាលាអណ្តែត ទោះស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្ដី។ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណវត្តសាលាអណ្ដែត ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្រោមអធិបតីភាពលោកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ទី សុគន្ធ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងឯកឧត្តម ដួង ដារ៉ា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការ ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

ពិធីប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ០៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយមានបំពាក់សម្ភារ​បរិក្ខារដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង “គូសាណូណិ” និងជំនួយឥតសំណងសម្រប​សម្រួលដោយ អង្គការក្រៅរដ្ឋាភិបាល “បេះដូងមាស” ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគេនព្រះសង្ឃ និងចែកជូនចាស់ជរា នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់ប្រមុខរាជរដ្ឋាភិបាល រួមមានភួយ និងថវិកា ទៅប្រគេនព្រះសង្ឃ និងចែកជូនចាស់ជរា ទុរគតជន និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៦១អង្គ/នាក់ នៅក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ព័ត៌មានជាតិ

លោកជំទាវ ហឹង ណារី វ៉ាថន អញ្ជើញចែកអំណោយជូនគ្រួសាររស់នៅជា មួយមេរោគអេដស៍ចំនួន ៥៩គ្រួសារ នៅក្រុងក្រចេះ

ខេត្តក្រចេះ ៖ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត